ប៉ូ​លីស​កំ​ពង់​ឆ្នាំង​ ចាប់​ខ្លួន​បាន​ម្នាក់​ទៀត​ហើយ​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​

  • កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ូលីសការិយាល័យជំនាញសហការជាមួយមម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

    ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១៤រសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចភូមិស្ពករាជ ក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះឈ្មោះលី សុខជា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានថ្នាំញៀន១កញ្ចប់ធំ កាំបិតចុងស្រួច២ ដាវ១ ឧបករណ៍វេចខ្ចប់ និង សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង