មណ្ឌលសុខភាព ពេជ ចង្វារ មិនត្រឹមតែជាកន្លែងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែជាជាមជ្ឈមណ្ឌលលើកកម្ពស់សុខភាព និងបង្ការជំងឺ នៅក្នុងសហគមន៍

  • កំពង់ឆ្នាំង ៖មណ្ឌលសុខភាព ពេជ ចង្វារ មិនត្រឹមតែជាកន្លែងព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលលើកកម្ពស់សុខភាព និងបង្ការជំងឺ នៅក្នុងសហគមន៍ផងដែរ។

    photo_2026-10-04_00-03-49.jpg

    នេះជាសកម្មភាពរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមណ្ឌលសុខភាព ពេជ ចង្វារ ដែលបានខិតខំប្រឹងប្រែង ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ប្រកបដោយភាពស្និទ្ធស្នាល យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ។

    photo_2026-10-04_00-03-52.jpg

    លោក គង់ វឌ្ឍនះ មន្ត្រីទទួលបន្ទុកផ្នែកផ្តល់ថ្នាំបង្ការ នៃមណ្ឌលសុខភាពពេជ ចង្វារ បានឱ្យដឹងថា ការផ្តល់វាក់សាំងដល់កុមារ មានសារសំខាន់បំផុត ដើម្បីឱ្យកុមារ មានសុខភាពល្អ និងរាង្គកាយរឹងមាំ ។ លោក បានអំពាវនាវដល់ឳពុកម្តាយ ឬអាណាព្យាបាល ត្រូវនាំកុមារមកទទួលវាក់សាំងឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ ។

    photo_2026-10-04_00-03-55.jpg

    មណ្ឌលសុខភាព ពេជ ចង្វារ មានទីតាំងស្ថិតក្នុងភូមិតាំងត្រពាំង ឃុំពេជ ចង្វារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ មណ្ឌលសុខភាព ពេជ ចង្វារ គ្របដណ្តប់លើឃុំ ចំនួន២ គឺឃុំពេជ ចង្វារ និងឃុំអញ្ចាញរូង និងមានប្រជាជនគ្របដណ្តប់ ចំនួន ១១ ២០៧ នាក់ ៕
    អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍

    photo_2026-10-04_00-03-57.jpg
    photo_2026-10-04_00-04-00.jpg
    photo_2026-10-04_00-04-03.jpg

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង