កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយឯកឧត្តម សៀក គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា លោកប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា មន្រ្តីសាខា បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ១៣គ្រួសារ ដែលបានពុលថ្នាំពុលក្នុងទឹកអណ្តូងដៃក្បែរចំការឪឡឹក នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។
អំណោយដែលត្រូវចែកជូននាពេលនោះក្នុងមួយគ្រួសារទទួលបានមី១កេះ , ទឹកដោះគោឆៅ២ឡូ និង ថវិកា ៣០ ០០០រៀល ។ ជាមួយគ្នានោះដែរឯកឧត្ដមប្រធានគណៈកម្មាធិការសាខា ក៏បានយកអំណោយចែកជូនគ្រួសារទីទ័លក្រ១គ្រួសារ កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នូវអង្ករ២៥គីឡូក្រាម, មី១កេះ, ត្រីខ១០កំប៉ុង, ឃីត ១កញ្ចប់ (មុង ១ ភួយ ១ សារុង១ក្រមារ ១) និង ថវិកា ២០ ០០០រៀលផងដែរ ៕











