ប្រជាពល​រដ្ឋប្រទះ​​ឃើញ​សពបុរស​ម្នាក់​អណ្តែត​ទឹក​មក​ទើនឹង​ផែ​ថ្មី​ក្រុង​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹតាមដងទន្លេសាប ។ ហេតុការណ៍ប្រទះឃើញសាកសពនេះ កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផែថ្មី ស្ថិតភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឲ្យដឹងថា សាកសពអណ្តែតមកនេះ ស្លៀកពាក់ខោ ខូវប៊ូយជើងវែង ពាក់អាវយឺតពណ៌ផ្កាឈូក អាយុប្រហែលជាង៤០ឆ្នាំ មានសង់វែង និងសាក់នៅផ្នែកខាងក្រោយនៃស្មារ បានអណ្តែតពីផ្នែកខាងលើមកទើនៅមាត់ច្រាំងម្តុំផែថ្មី។

    ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវលាម៉ោងប្រមាណជាង៩ព្រឹកមិញនេះ ខណៈពួកគាត់ចុះធ្វើការនៅក្បែច្រាំងទន្លេផែថ្មី ក៏ប្រទះឃើញសពអណ្តែតទឹក និង បានទាញមកដាក់ក្បែរច្រាំងនិងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

    សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីនគរបាលជំនាញ សហការជាមួយគ្រូពេទ្យបានពិនិត្យសាកសពរួចមក ឃើញថាសាកសពបុរសនេះពុំស្លាកស្នាមអ្វីដែលពាក់ព័ន្ធបឹងអំពើឃាតកម្មនោះទេ ហើយបានធ្វើការសន្និដ្ឋានសពបុរសនេះគឺស្លាប់ដោយសារលង់ទឹក មិនមែនជាករណីឃាតកម្មទេ ។

    សមត្ថកិច្ចក៏បានអំពាវនាវរកបងប្អូនសាច់ញាតិ ដែលបានបាត់សមាជជិកគ្រួសារអាចមកទំនាក់ទំនងនឹងអាជ្ញាធរមូលដ្ឋាននៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដើម្បីមកទទួលសាកសពទៅធ្វើបុណ្យផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង