លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង ទទួលបន្ទុកការងារបង្ការ ពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់MYFM នៅមុននេះបន្តិចថា ករណីភ្លើងឆេះព្រៃដែលកើតឡើង នៅវេលាម៉ោងជិត៧យប់ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២០ នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានរលត់ទាំងស្រុងវិញហេីយ និងមិនឆេះរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះទេ។
លោកស្នងការរង បានឲ្យដឹងថា ការសន្និដ្ឋានបឋមករណីភ្លេីងឆេះព្រៃនេះអាចបណ្តាលមកពីក្មេងដុតភ្លើងលេងក៏បណ្តាលឲរាលឆេះព្រៃតែម្តង។
លោកស្នងការរង បានឲ្យដឹងទៀតថា នៅពេលកើតហេតុភ្លាមៗនោះ លោកបានដឹកនាំកម្លាំងជាច្រើននាក់ ជាមួយនឹងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ទឹកចំនួន៣រថយន្ត ទើបភ្លើងរលត់ទាំងស្រុង៕