CMAC បិទវគ្គហ្វឹកហ្វឺនសុនខហិតមីន និងអ្នកកាន់សុនខស្រាវជ្រាវបច្ចេកទេស

  • កំពង់ឆ្នាំង ៖នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ មានធ្វើពិធីបិទវគ្គហ្វឹកហ្វឺនសុនខហិតមីន និងអ្នកកាន់សុនខស្រាវជ្រាវបច្ចេកទេស ក្រោមអធបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ខាភិបាល ទទួលបន្ទុកជាអគ្គបាយក CMAC ។


    វគ្គហ្វឹកហ្វឺននេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គភាព CMAC និងអង្គការAPOPO ប្រចាំកម្ពុជា មានរយះពេល ១៣សប្តាហ៍ ដែលមានសិក្ខាកាមមកពីប្រទេសអ៊ុយក្រែន ចំនួន ១០នាក់ អេត្យូពី១នាក់ មកពីអង្គការ APOPO ១នាក់ និងអង្គភាព CMAC ចំនួន៤នាក់ ។

    នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺននាពេលនោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ APOPO ជាពិសេសលោក Ibrahim tinjak ប្រធានគ្រូហ្វឹកហ្វែនសុនខ ព្រមទាំងក្រុមការងារបច្ចេកទេស និងផ្នែកទ្រទ្រង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលសិក្ខាកាមអន្តរជាតិ ដើម្បីរួមចំណែកដល់សកម្មភាពកំចាត់មីនមនុស្សធម៌ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ។

    ឯកឧត្តម អគ្គនាយកស៊ីម៉ាក់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូបច្ចេក និងសិក្ខាកាមទាំងអស់ ជាពិសេសសិក្ខាកាមជានារី ដែលបានខិតខំសិក្សារៀនសូត្រទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលនេះ ៕

    អត្ថបទ ហឹង ចូច,រូបថត សន គន្ធនិវឌ្ឍន៍

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង