ឆេះ​សិប្បកម្ម​ផលិត​កាវ​៥០២​ និង​បំពង់​ជ័រ​ នៅ​ខណ្ឌទួលគោក រាជធានីភ្នំពេញ

  • សិប្បកម្ម​ផលិត​កាវ​៥០២​មួយកន្លែង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​មក​អន្តរា​គម​ន៍ជួយ​បាញ់​ពន្លត់​ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៣០​ខែ​ឆ្នូ​ឆ្នាំ​២០១៩​នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥២៨​ ស្ថិតក្នុង​សង្កាត់​បឹ​កក​ក់​ទី​១​ខណ្ឌទួលគោក ។​

    ​ម្ចាស់​សិប្បកម្ម​មានឈ្មោះ ហួរ សុ​ផេង ភេទ​ប្រុស ជនជាតិខ្មែរ សិប្បកម្ម​ផលិត​កែវ​៥០២​និង​បំពង់​ជ័រ មានទំហំ​ទទឹង​១៥​ម៉ែត្រ​គុណ​និង​២៥​ម៉ែត្រ​ជញ្ជាំង​ថ្ម ប្រក់​ស័ង្កសី ។​

    ​សមត្ថកិច្ច​បានឱ្យដឹង​ថា​ ពាក់ព័ន្ធ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​មិនមាន​មនុស្ស​រងរបួស​នោះទេ​ ដោយ​រង​ការខូចខាត​សម្ភារ​មួយចំនួនធំ ​តែ ប៉ុណ្ណោះ​។​ មូលហេតុ​នៃ​ការឆាប ឆេះ​នេះ​បណ្តាលមកពី​ឆ្លង​ច​ន្ត​អគ្គិសនី​។ ​ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​៧​គ្រឿង​និង​ប្រើប្រាស់​អស់​ចំនួន​៥​គ្រឿង​​អគ្គិភ័យ​ក៏​រលត់ទៅវិញ​ទាំងស្រុង​នៅ​យប់​ថ្ងៃ​ដដែល​៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង