ប្តីកំណាចប្រើហិង្សាលើប្រពន្ធ ត្រូវសមត្ថកិច្ចវាយខ្នោះបញ្ជូនទៅតុលាការ

  • ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ខ្លួន បញ្ជូនទៅតុលាការ បន្ទាប់ពីប្រើអំពើហិង្សាយ៉ាងឃោរឃៅទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសយ៉ាងដំណំលេីផ្ទៃមុខ និងស្ទេីរពេញខ្លួន
    ប្រាណ ។

    ប៉ូលីសបានឲ្យដឹងថា ជនសង្ស័យជាប្តីដែលសមត្ថកិច្ចចាប់ខ្លួននេះមានឈ្មោះ នាង សុជា អាយុ៤១ឆ្នាំ មុខរបរកសិករ។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ តេង ម៉ៅ អាយុ៤០ឆ្នាំ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។

    ប៉ូលីសបានឲ្យថា ហេតុការណ៍ហិង្សានេះបានកេីតឡេីងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយជនសង្ស័យជាប្តីបានទាត់ធាក់ ថែមទាំងវាយនឹងខ្សែភ្លើង យ៉ាងឃោរឃៅទៅលើប្រពន្ធ បណ្តាលឲ្យហើមពេញមុខ មាត់ និង រលាត់ស្បែកបែកឈាមស្ទើរពេញខ្លួន។

    ចំពោះដេីមចមដែលបណ្ដាលឲ្យអំពេីហិង្សានេះ កេីតឡេីង គឺដោយសារភ្លេីងប្រច័ណ្ឌដុតរោលពេញចិត្ត ខ្វះសតិគិតពិចារណាត្រឹមត្រូវ។

    ក្រោយទទួលបានពាក្សបណ្តឹងពីស្ត្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យជាប្តី និងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង