ភ្នំពេញ៖ រថយន្តសាំយ៉ុងមួយគ្រឿង ត្រូវភ្លើងឆាបឆេះ បណ្តាលឲ្យរងការខូចខាតទាំងស្រុង កាលពីវេលាម៉ោង៣ និង ១០នាទីរសៀលថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២១ នៅខាងលិចសួនវឌ្ឍន: តាមបណ្តោយមហាវិថីចោមចៅ (វេងស្រេង) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពនៅនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ2S 4818 ធ្វើដំណើរតាមបណ្តោយមហាវិថីចោមចៅ ក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុក៏បាន ឈប់ដាក់អីវ៉ាន់ មួយសន្ទុះក្រោយមក ស្រាប់តែឆ្លងចរន្តភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ យក បំពុងពន្លត់អគ្គិភ័យជាច្រើនបំពង់មកបាញ់ពន្លត់ និង រាយការណ៍ទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង មកជួយអន្តរាគមន៍ ។ រថយន្តត្រូវបានអគ្គិភ័យ លេបត្របាក់សល់តែគ្រឿងឆ្អឹង សំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ។

ក្រោយកើតហេតុដោយសារតែរថយន្តខាងលើមិនមានប៉ះពាល់ដល់អ្នកផ្សេង សមត្ថកិច្ចបានប្រគល់គ្រោងឆ្អឹងរថយន្តនេះជូនទៅម្ចាស់វិញ ៕
