អា​វុធ​ហត្ថ​កំ​ពង់​ឆ្នាំង​ ចាប់​ខ្លួន​បុរស​ម្នាក់​ ក្រោយ​ពី​វាយ​ប្រ​ពន្ធ​នឹង​ដំ​បង​ឬស្សី​ ហើយ​យក​កាំ​បិត​ប័ុងតោ​គំ​រាម​អា​រក​ ដោយ​សារ​រឿង​ប្រ​ច័ណ្ឌ​

  • កំពង់ឆ្នាំង ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចាប់ឃាត់ខ្លួនបុរសម្នាក់ ក្រោយពីបុរសរូបនេះវាយប្រពន្ធនឹងដំបងឬស្សី បណ្តាលឲ្យរងរបួសជាច្រើន កន្លែង​ និង បានយកកាំបិតតាំងតោ មកគំរាមរកអារកសម្លាប់ថែមទៀតផង ។

    ជនសង្ស័យដែលត្រូវ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួននេះឈ្មោះលី ម៉ារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្រាជើង ក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ក្នុងពេលឃាត់ខ្លួនកម្លាំងអាវុធហត្ថដកហូតបានដំបងឬស្សី១ដើម ប្រវែង៥០ស.ម កាំបិតតាំងតោចំនួន១ ផងដែរ ។

     

    ការឃាត់ខ្លួនបុរសឈ្មោះលី ម៉ារ៉ា ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១៤និង១០នាទី រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្រោយពីបានប្រើអំពើហឹង្សាទៅលើប្រពន្ធរបស់ខ្លួន ដោយសាររឿងប្រច័ណ្ឌ ។ បច្ចុប្បន្នជនសង្ស័យកំពុងអនុវត្តតាមនិតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង