ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ពី​បទ​រក្សាទុក សម​គំនិត ​ជួញដូរនិង ប្រើប្រាស់​​សារធាតុ​ញៀន​ខុស​ច្បាប់​

  • កំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវប៉ូលីស​ចាប់ខ្លួន នៅថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទរ​ក្សាទុក សមគំនិត ជួញដូរនិងប្រើប្រាស់​នូវសារ​ធាតុ​​ញៀន​​ខុស​​ច្បាប់​ ។

    ជនសង្ស័យ​ដែលត្រូវប៉ូលីស​ចាប់ខ្លួននេះ ឈ្មោះ ​សឹម សំរិន ភេទប្រុស អាយុ​៣១ឆ្នាំ មានទីលំ​នៅក្នុងភូមិសំ​រោង សង្កាត់ផ្សា​រឆ្នាំង ក្រុងកំពង់​ឆ្នាំង ។

    ក្នុងពេលឃាត់​ខ្លួនសមត្ថកិច្ចដ​ក​ហូតបានវត្ថុតាងមួយចំនួនរួម​មាន៖ ថ្នាំញៀនចំនួន៣កញ្ចប់,ដាវ១ដើម,កាំបិតចុងស្រួច៣,ចំពុញ​ទុង១​,បាឡា​ស្មាច់១​គ្រឿង​,សម្ភារ:​វេចខ្ចប់ ​និងឧបករណ៍ជក់​មួយចំនួន​ទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង