ឯក​ឧត្តម​ អម​ សុ​ភា​ អ​ភិ​បាល​រង​ខេត្ត​កំ​ពង់​ឆ្នាំង​ ចុះ​ពិ​និត្យ​ការ​យក​សំ​ណាក​ធ្វើ​តេស្ត​លើ​អា​ជី​ករ​នៅ​ផ្សារ​លើ​ ក្រុង​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំញ និង
    អាជ្ញាធរក្រុងកំពង់ឆ្នាំង ចុះពិនិត្យមើលដំណើរការយកសំណាកធ្វើតេស្តលើអាជីវករផ្សារលើ ដែលបានពាក់ព័ន្ធនឹងអ្នកវិជ្ជមាន​​​កូវីដ.១៩ ។

    មានប្រសាសន៍នាពេលនោះឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា ការដាក់ក្រុមគ្រូពេទ្យចុះមកយកសំណាកនៅផ្សារលើ បន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធជាមួយអាជីវករនៅផ្សារលើនេះ ។ ដើម្បីទប់ស្កាត់ការរីករាលដាល ឱ្យបានទាន់ពេលវេលាអាជ្ញាធរខេត្តកំពង់ឆ្នាំង បានចេញវិធានការបន្ទាន់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ ដោយធ្វើតេស្តរហ័សដល់អ្នកពាក់ព័ន្ធផ្ទាល់និងប្រយោល ដើម្បីបានដឹងហើយរួមគ្នាទប់ស្កាត់កុំឱ្យមានការចម្លងជាទ្រង់ទ្រាយធំបន្តទៀត ។

    ឯកឧត្តមអភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ និង អាជីវកដែលបានពាក់ព័ន្ធផ្ទាល់និងប្រយោលទាំងអស់ត្រូវមកចូលរួមយកសំណាកធ្វើតេស្ត ដើម្បីបញ្ចៀសនូវការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ។

    លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ កក្កដានេះ ក្រុមគ្រូពេទ្យបានចុះយកសំណាកធ្វើតេស្តរហ័សលើអាជីវករ នៅផ្សារលើចំនួន២២៥នាក់ លទ្ធផលរកឃើញអ្នកវិជ្ជមានចំនួន២២នាក់ ។អ្នកវិជ្ជមានខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ។

    ចំពោះវិធានការបន្តអាចបិទផ្សារក្នុងរយះពេលខ្លី ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនិងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្តធ្វើតេស្តនិងដាក់ឲ្យធ្វើចត្តាឡីស័ក ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ៕

     

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង