កំពង់ឆ្នាំង៖ រដ្ឋបាល ខេត្តកំពង់ ឆ្នាំង នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២ ១ នេះ បានចេញសេច ក្តីប្រកាសព័ត៌មាន ស្តីពីការបន្តរក ឃើញមនុស្សចំ នួន៣១នាក់ បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។

អ្នកវិជ្ជមានកូវិដ.១៩ខាងលើត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរ ពេទ្យ ខេត្ត កំ ពង់ឆ្នាំង នៅ មណ្ឌល ព្យាបាលវិទ្យាល័យ តេជោហ៊ុន សែន ទឹកហូត ក្នុងស្រុករលាប្អៀរ នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច នៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូរណ៍ និង នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់លែង ។
រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង,មន្ទីរពេទ្យបង្អែកកំពង់ត្រឡាចឬមណ្ឌលសុខភាពដែលនៅជិតបំផុត ៕

