ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០៣ ខែមករាបាននាំយកអំណោយ ជូនដល់គ្រួសារសពស្រ្តីដែលសម្រាលកូនបណ្តាលឲ្យស្លាប់ ទាំងម្តាយនិងកូន នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវការក្តុកក្តួលយ៉ាងក្រៃលែង និងសោកស្តាយ ចំពោះក្រុមគ្រួសារដែលបានបាត់ បង់នូវកូននិងចៅដែលជាទីស្រឡាញ់ ក៍ដូចជាបាត់បងនូវ់សមាជិករបស់គ្រួសារទៀតផង។
ឯកឧត្ដម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលមានជម្ងឺឫសម្រាលកូនត្រូវបញ្ជូនទៅមន្ទីពេទ្យរដ្ឋ ដែលមានជំនាញត្រឹមត្រូវទើប មានសុវត្ថិភាព ។
គួរបញ្ជាក់ថា ចំពោះអំណោយរបស់សាខាកាកក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង យកជូនដល់គ្រួុសារសពនោះ រួមមានមាន អង្ករ១០០ គីឡូក្រាម មីម៉ាម៉ា ០២កេស ត្រីខ០២យួុរ ទឹកសុទ្ធ ០២ កេស ទឹកក្រូច ០២ កេស និងថវិកា១លាន២សែនរៀលផងដែរ ៕
