អគ្គីភ័យ​​ឆាប​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​ក្នុង​សង្កាត់​​​​បឹង​កេង​​កង​​ទី​​២ ​​រាជ​ធានី​​ភ្នំពេញ​​​

  • ផ្ទះ​​​​ថ្ម​​ក្រោម​ឈើ​លើ​ចំនួន​ ​០៧​​ ល្វែង​សើ្មនឹង​១៥​​ បន្ទប់ ​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ នៅវេលា​ម៉ោង៤:១៥ នាទីលា្ងច ថ្ងៃទី១៦ ​ខែកុម្ភៈ ​ឆ្នាំ២០​២០​ ស្ថិត​នៅ​តាម​ប​ណ្តោយផ្លូវ​៣០០ ក្រុមទី​៥៤ ភូមិ៥​ សង្កាត់​​​បឹងកេង​កង​ទី​២ ខណ្ឌ​​បឹង​​​កេង​កង ​រាជធានី​ភ្នំពេញ​​ ។

    ​សមត្ថកិច្ច បានឲ្យដឹងថា ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​ខាងលើ​មាន​ម្ចាស់ឈ្មោះ​ :​ ណៃ ណន់ ភេទ​ស្រី​​ អាយុ​​៤៩​ឆ្នាំ​ មុខរបរលក់សាច់ជ្រូក។ ហេតុ​ការ​ណ៍​នេះ មិនបណ្តាលអោយគ្រោះថ្នាក់ដល់​មនុស្ស​នោះទេ ហើយមូលហេតុនៃការឆាបឆេះ​សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។

    គួរបញ្ជាក់ថា ប្រតិបត្តិការពន្លត់អគ្គីភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់​អគ្គិភ័យ​ចំនួន​២៩គ្រឿង ក្នុងនោះរថយន្តពន្លត់​អគ្គិភ័យ​របស់​វិស័យ​ឯកជនមានចំនួន៥គ្រឿង និងប្រេីប្រាស់ទឹកអស់ចំនួន​ ១១៨​ ម៉ែត្រគូប ។ អគ្គិភ័យបានរលត់ទៅវិញទាំងស្រុងនៅវេលា​ម៉ោង​៥:១៥​នាទី​នា​ល្ងាច​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង