ឆ្លង​ចរន្ត​អគ្គិ​ស​នី​ បង្កើត​ជា​អគ្គិ​ភ័​យ​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​ នៅ​ស្រុក​ប​រិ​បូណ៌​

  • កំពង់ឆ្នាំង៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងនៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ម៉ោង ៩និង០០ នាទីព្រឹក ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២១ ។

    សមត្ថកិច្ច បានអោយដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះ មានទំហំ ៩ម៉ែត្រ គុណនឹង ៧ម៉ែត្រ និងមានម្ចាស់ឈ្មោះ តឹក គឹមឡាយ ភេទប្រុស អាយុ ៦០ ឆ្នាំ។

    សមត្ថកិច្ច បានអោយដឹងទៀតថា ហេតុការណ៍គ្រោះអគ្គិភ័យបានបង្កការខូចខាត ឆេះប្រាក់ដុល្លារចំនួន ១៥០០ ដុល្លារ ប្រាក់រៀល ចំនួន៣លានរៀល ស្រូវចំនួន ១ តោន អង្ករ ២០០ គីឡូក្រាម និងសម្ភារប្រើប្រាស់ឆេះអស់ទាំងស្រុង ។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះ(ផ្ទុះសេខ្សែភ្លើង) ។

    រថយន្តអគ្គិភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍បាញ់ពន្លត់ប្រើប្រាស់ទឹកអស់មួយរថយន្តទើបរលត់ទាំងស្រុង ។អត្ថបទ៖ សុគន្ធារី , រូបភាព៖ នគរបាល

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង