ក្រសួង​អប់រំ​ លើក​ទឹក​ចិត្ដដ​ល់​គ្រឹះ​ស្ថាន​សិក្សា​នានា​នៅ​ទូ​ទាំង​ប្រទេស​ ណែ​នាំ​ដល់​អាជីវ​ករ​ឱ្យ​លក់​នំ​ចំណី​ខ្មែរ​លើក​កម្ពស់​សុខ​ភាព​កុមារ​កម្ពុជា​

  • ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកោតសរសើរ និងលើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស ដែលបានណែនាំដល់អាជីវករឱ្យលក់​នំ​ចំណីខ្មែរ ដើម្បីបង្ការផលប៉ះពាល់ និងលើកកម្ពស់សុខភាពសិក្សាកុមារកម្ពុជា ។ សូមជម្រាបថា កន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានលើក​យកនូវអាហារចំនួន៦ប្រភេទ ដែលត្រូវបានហាមឃាត់មិនឲ្យលក់ នៅក្នុងគ្រឹះស្ថានសិក្សាឡើយ។ អាហារទាំង៦ប្រភេទនោះរួមមាន ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ, ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និង ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែមផង​ដែរ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង