អភិបាលខេត្តកំពង់ឆ្នាំង ជំរុញឲ្យសេវា​សុខា​ភិបាល​​ឯកជន ​ត្រូវ​​បង្កើន​ប្រសិទ្ធិភាព​ និងមានក្រម​សីល​ធម៌​វិជ្ជា​ជីវៈលើ​ការ​ថែ​ទាំ​ និង​ព្យា​បាល​អ្នកជំងឺ

  • កំពង់ឆ្នាំង៖ ​ខណៈ​ដែល​សេវាសុខា​ភិបាល​​ឯកជន​នៅ​តែ​ជា​ដៃ​គូ​ដែល​មិន​អាច​ខ្វះ​បាន​ជាមួយ​និង​សេវា​សុខា​ភិបាល​សាធារណៈ​របស់​រដ្ឋ​នោះ​ អភិ​បាល​ខេត្តកំពង់​ឆ្នាំង​ ឯកឧត្តម​ ឈួរ ​ច័ន្ទឌឿន​ បាន​ស្នើ​អោយ​គ្រប់​សេវា​សុខា​ភិបាល​​ឯកជន​ទាំងអស់ក្នុងខេត្ត​ ត្រូវ​​បង្កើន​ប្រសិទ្ធិភាព​លើ​ការ​ថែ​ទាំ​ និង​ព្យា​បាល​ ជូន​អតិថិ​ជន​ប្រកបដោយ​គុណ​ធម៌​ សម​ធម៌​ និង ​គោរព​បាន​នូវ​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​គ្រូ​ពេទ្យ​ ។

    ការ​លើក​ឡើង​របស់​ឯកឧត្តម​ ដូច​នេះ​ធ្វើ​ឡើង​ នៅ​ក្នុង​ឱកាស​​ជួបជាមួយ​អ្នក​ប្រកប​វិជ្ជា​ជីវៈ​វិស័យ​សុខាភិ​បាលឯកជន នៅមន្ទីរសុខា​ភិបាល​ខេត្ត​កំពង់​ឆ្នាំង​ កាល​ពី​រសៀល​ថ្ងៃទី​១៥ ​ខែ​មករា​ ឆ្នាំ២០​២០​ ។​

    ឯកឧត្តម បានបន្ត​ទៀត​ថា គ្រូពេទ្យ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ​ចំពោះ​ការ​ព្យាបាល​អ្នកជំងឺ​ដោយ​​ប្រុងប្រយ័ត្ន ហើយ​ថែម​ទាំង​មាន​ចំណេះ​ដឹង​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់​ថែម​ទៀត ​ដើម្បី​សុវត្ថិភាព​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ ។ ការ​ខ្វះ​ខាត​ អ​ស​មត្ថភាព ​និង​សីលធម៌​ វិជ្ជា​ជីវៈ ​ការ​ធ្វេស​ប្រហែស​ នៅពេល​ដែល​ថែ​ទាំ​ព្យាបាល​អ្នក​ជំងឺ​ គឺ​អាច​បង្កឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​។ គ្រូពេទ្យ​ត្រូវ​តែ​មាន​ការប្រុង​ប្រយ័ត្នខ្ពស់​ក្នុង​ការ​ព្យបាល​អ្នក​ជំងឺ​ ដោយ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ផង​ដែរ​។

    គួរបញ្ជាក់ថា បច្ចុប្បន្នចំនួន​សេវា​​សុខាភិបាលឯកជនក្នុងខេត្តកំពង់ឆ្នាំដែល មានច្បាប់អនុញ្ញាត​ត្រឹមត្រូវ​មាន​ចំនួន ​៤៨៤កន្លែង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង