ជំនន់​ទឹកភ្លៀង ធ្វើ​លិច​លង់​ផ្ទះសម្បែង និងផល​ដំណាំ​ពល​រដ្ឋ​នៅស្រុក​ភ្នំព្រឹក ខេត្ត​បាត់​​ដំបង

  • បាត់ដំបង៖ ភ្លៀងធ្លាក់ខ្លាំងតាំងពីយប់ថ្ងៃទី៣១ខែសីហា ឆ្លងចូល ថ្ងៃទី០១ខែកញ្ញា បណ្តាលឱ្យលិចលង់​ផល​ដំណាំ​និងផ្ទះ​សម្បែង​ប្រជា​ព​លរដ្ឋមួយចំនួននៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប៉ុន្តែមិន​បង្កឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនោះទេ។

    អាជ្ញាធរស្រុក​ភ្នំព្រឹក បានឱ្យដឹងថា ទឹកភ្លៀងធ្លាក់​គំហុកនេះបណ្តាល​ឱ្យប៉ះពាល់​ដំណាំ ផ្ទះសំបែង​ប្រជាពលរដ្ឋ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ជាច្រើន នៅក្នុងឃុំចំនួនបី គឺឃុំភ្នំព្រឹក ឃុំបារាំងធ្លាក់ និងឃុំបួរ នៃស្រុកភ្នំព្រឹក។

    ជាមួយគ្នានេះ លោក សុងសុភ័ក្រ្ត អភិបាលស្រុកភ្នំព្រឹក ក៏បានដឹកនាំមន្រ្តីពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន​ចុះពិនិត្យ​ទីកន្លែង​ដែល​ជន់​លិច​ និង ត្រៀមរៀបចំជម្លៀសពលរដ្ឋទៅ ទីទួលសុវត្ថិភាព ខណៈដែលគិតត្រឹមម៉ោងជាង ៣ រសៀលថ្ងៃទី០១ខែសីហា ទឹកភ្លៀង​កំ​ពុ​ងបន្តធ្លាក់បន្ថែមទៀត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង