ពល​ករ​ខ្មែរ​១៧​នាក់​ លួច​ឆ្លង​ខុស​​​​​​​​​​​​ច្បាប់​ត្រូវ​ទា​ហាន​ថៃ​ ចាប់​បញ្ជូន​មក​វិញ​

  • បន្ទាយមានជ័យ ៖សមត្ថកិច្ចថៃបានបន្តចាប់ពលករខ្មែរ ដែលលួចឆ្លងខុសច្បាប់ចូលប្រទេសថៃ១៧នាក់ ក្នុងទឹកដី ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ។ ការចាប់បញ្ជូនខាងលើ បានធ្វើឡើងវេលាទៀបភ្លឺ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

    សមត្ថកិច្ចថៃបានឲ្យដឹងថាពលករខ្មែរ១៧នាក់ ក្នុងនោះប្រុស ៩នាក់ និង ស្រី៨នាក់ បានលួចឆ្លងដែនចូលទៅថៃនៅម្តុំបរិវេណ បង្គោលឡាក់ 48 PTA 6037442955 ភូមិខៅលូកឆាង ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។

    ក្រោយពីការសួរនាំ ពលករខ្មែរទាំង ១៧នាក់ខាងលើ ត្រូវបានធ្វើកំណត់ហេតុចាប់ឃុំ និង បញ្ជូនឲ្យត្រឡប់មកមាតុប្រទេសវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង