កំពង់ឆ្នាំង ៖លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកម្លាំងចុះសហការជាមួយមន្ត្រីអាជ្ញាធរ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកសត្វគោ របស់ប្រជាកសិករ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ។

លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានឱ្យដឹងថា មន្ត្រីជំនាញបានចុះចាក់វ៉ាក់សាំងលើសត្វគោ ក្របី ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយអត្រាឈឺ ស្លាប់សត្វគោ ក្របី តាមរយៈការផ្តល់វ៉ាក់សាំង និងផ្សព្វផ្សាយដល់កសិករឱ្យយល់ដឹងពីសារ:សំខាន់នៃវ៉ាក់សាំង។

លោក បញ្ជាក់ថា ក្នុងរយះពេល១ថ្ងៃនេះ ជាលទ្ធផល មន្ត្រីជំនាញបានចាក់វ៉ាក់សាំងសារទឹក លើសត្វគោ បានចំនួន ៣២០ ក្បាល និងចែកសំភារ: ថ្នាំព្យាបាលសត្វ ដល់ភ្នាក់ងារសុខភាពសត្វភូមិ បានចំនួន ៤ភូមិ ផងដែរ ៕អត្ថបទ ហឹង ចូច,រូបថត ពេទ្យសត្វ












