ផ្អាកចរាចរណ៍លើផ្លូវលេខ៥០C ភ្ជាប់​ពីកំពង់ឆ្នាំងទៅកំពង់ធំជា​បណ្តោះអាសន្ន ដោយសារ​​ទឹកហូរកាត់​

  • កំពង់ឆ្នាំង ៖ កំណាត់ផ្លូវលេខ៥០C ចាប់ពីចំណុចផ្លូវកែង ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ត្រូវបានផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុកកំពង់លែង ។

    រដ្ឋបាលស្រុកកំពង់លែង បានឲ្យដឹងថា ការផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ននេះ ដោយសង្កេតឃើញថា កម្ពស់ទឹកទន្លេឆ្នាំ២០២២នេះ បាននឹងកំពុងតែឡើងជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យកំណាត់ផ្លូវលេខ៥០C ចាប់ផ្តើមលិចទឹកនិងហូរកាត់លើផ្លូវដោយកន្លែង ដែលអាចបង្ករឲ្យមានការខូចខាតក្នុងពេល​ដែលមានយានយន្តគ្រប់ប្រភេទ​នៅតែបន្តធ្វើចរាចរណ៍ឆ្លងកាត់ ។

    រដ្ឋបាលស្រុកកំពង់លែង បានឲ្យដឹងទៀតថា ដើម្បីថែរក្សាផ្លូវឲ្យមានភាពល្អប្រសើរសម្រាប់ការប្រើប្រាស់បន្តនិងបង្ការលើករណីគ្រោះថ្នាក់ដោយប្រការណាមួយ សម្រាប់អ្នកដំណើរឆ្លងកាត់ រដ្ឋបាលស្រុកកំពង់លែង បានសហការជាមួយការិយាល័យជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ សម្រេចផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោញអាសន្ន ។

    គួរបញ្ជាក់ថា ការផ្អាកធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវលេខ៥០Cនេះ ធ្វើឡើងចាប់ពីចំណុចផ្លូវកែងក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ធំ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់រដូវសម្រក និង មានការជូនដំណឹងជាថ្មី ទើបបើកឲ្យដំណើរការឡើងវិញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង