កំពង់ឆ្នាំង ៖កាលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងខណ្ឌជលផលកំពង់ឆ្នាំង,សង្កាត់រដ្ឋបាលជលផលជលគិរី បានសហការជាមួយសហគមន៍នេសាទ ភូមិកោះធំ និងភូមិកំពង់បាស្រូវ ដឹកនាំដោយលោក រៀល សុខុម នាយសង្កាត់រដ្ឋបាលជលផលជលគិរី បានចុះល្បាតប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅចំណុច ក្រោយ ភូមិ កោះថ្កូវ ក្រោយភូមិ តាមល់លើ និង តាមល់ក្រោម ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញជលផល បានធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងមាន របាំងស្បៃមុង១០ កន្លែង ប្រវែង ៣៨០ម៉ែត្រ លូស្បៃមុងចំនួន ១០គ្រឿង បង្គោលចំនួន២០០ដើម និងចាក់លែងកូនត្រីចំរុះចំនួន៥០គីឡូក្រាម៕ អត្ថបទ ហឹង ចូច












