ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចុះពិនិត្យការសាងសង់ស្ពានបេតុងមួយកន្លែង ក្នុងស្រុកកំពង់ត្រឡាច

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី៣  ខែមីនា ឆ្នាំ២០២៣ ឯកឧត្ដម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារបច្ចេកទេស ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងប្រវែង ៩០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ងួត ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    ស្ពាននេះសាងសង់ដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់ថវិកាជាតិ ។ ស្ពាននេះចាប់ផ្ដើមសាងសង់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ សម្រេចលទ្ធផលបានប្រមាណ ៥៥ភាគរយហើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង