កំពង់ឆ្នាំង ៖ គិតត្រឹមពាក់កណ្តាល ខែធ្នូ ឆ្នាំ២០២៣នេះ ប្រជាកសិករ នៅទូទាំង ខេត្តកំពង់ឆ្នាំងសម្រេចប្រមូលផលស្រូវវស្សា បានជាង៩២ ភាគរយហើយ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

លោក ងិន ហ៊ុន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៣ ខែធ្នូនេះ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រជាកសិករសម្រេចប្រមូលផលស្រូវវស្សា បានចំនួន១៣១ ៧៧៣ ហិកតា ស្មើនឹង៩២,១៤ ភាគរយ នៃផែនការដែលអនុវត្តបាន លើផ្ទៃដីចំនួន ១៤៣ ០០៥ ហិកតា ។ ដោយទទួលបានទិន្នផលជាមធ្យម ៣ ៤០០ គីឡូក្រាម ក្នុង១ហិកតា ៕

