ប្រតិ​ភូ​វិស័យ​សកម្មភាព​មីន​ មក​ពី​ប្រទេស​ក្នុង​តំបន់​ និង​អង្គ​ការ​មួយ​ចំនួន​ ធ្វើ​ទស្សនៈ​កិច្ច​នៅ​វិ​ទ្យា​ស្ថាន​បច្ចេកទេស សកម្មភាព​កំចាត់​មីន​ នៅ​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ប្រតិភូវិស័យសកម្មភាពមីន មកពីប្រទេសក្នុងតំបន់រួមមាន ឡាវ វៀតណាម ថៃនិងហ្វីលីពីន រួមនឹងអង្គការ មួយចំនួនទៀត បានអញ្ជើញធ្វើទស្សនៈកិច្ច នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន ដែលមានទីតាំងស្ថិតក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។

    ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានស្វាគមន៍ធ្វើសេចក្តីរាយការណ៍ឲ្យដឹងថា បច្ចុប្បន្នវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន របស់អង្គភាពស៊ីម៉ាក់(CMAC ) បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេសនិងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពបោសសំអាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្តរជាតិ ជាពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និង សំណល់យុទ្ធភណ្ឌសង្គ្រាម ។

    ននៅក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានអញ្ជើញពិនិត្យមើលជាក់ស្តែង នូវវឌ្ឍនភាពការងារ សកម្មភាពហ្វឹកហ្វឺនសុនខហិតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ,សុនខប្រឆាំងភេរវកម្ម, និងសកម្មហ្វឹកហ្វឺនផ្សេងៗទៀត របស់បុគ្គលិកស៊ីម៉ាក់ ។

    សូមបញ្ជាក់ថា ដំណើរទស្សនៈកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង រួមគ្នាគិត រួមគ្នាផ្លាស់ប្តូរបទពិសោធន៍ និងរួមគ្នាបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសុវត្តិភាព ប្រទេសក្នុងតំបន់របស់យើង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង