កំពង់ឆ្នាំង ៖ ភ្លៀងកក់ខែមួយមេធំ តាំងពីពេលរសៀល រហូតដល់យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានបណ្តាលឲ្យលិចផលដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយសារទឹកហូរមិនទាន់។

នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យនិងអន្តរាគមន៍ដោះស្រាយ ករណីទឹកភ្លៀងលិចផលដំណាំប្រជាពលរដ្ឋ បានទាន់ពេលវេលា ។
នៅក្នុងពេលនោះ ឯកឧត្ដមអភិបាលខេត្ត បានចាត់ឲ្យលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បញ្ជូនគ្រឿងចក្រមកកាយប្រឡាយរំដោះទឹកជូនប្រជាពលរដ្ឋជាបន្ទាន់ ហើយរហូតមកដល់ពេលរសៀលថ្ងៃនេះ ក្រុមការងារបានជីកប្រឡាយរំដោះទឹករួចរាល់ជូនបងប្អូនប្រជាពលរដ្ឋផងដែរ ៕


