រយះ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ​ខេត្ត​កំ​ពង់​ឆ្នាំង​មាន​ភ្ញៀវ​ទេស​ចរណ៍​មក​លេង​ជាង​៥​ ម៉ឺន​នាក់​

  • កំពង់ឆ្នាំង ៖ រយះពេល៣ថ្ងៃ គឺថ្ងៃទី២៤ ២៥និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ជាថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជំបិណ្ឌឆ្នាំនេះ មានអ្នកទេសចរណ៍ប្រមាណជាង៥មុឺននាក់ ដែលបានមកលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍ និង រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង។

    របាយការណ៍របស់មន្ទីរទេសចរណ៍ បានបង្ហាញថា រយៈពេល៣ ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មានអ្នកទេសចរណ៍ចំនួន៥៤ ៧០១នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៣៧នាក់ ផងដែរ បានមកលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍ និង រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង ។ សម្រាប់ថ្ងៃទី២៤ កញ្ញា មានអ្នកទេសចរណ៍ ចំនួន១៥ ៩៤០នាក់ ថ្ងៃទី២៥ កញ្ញា មានអ្នកទេសចរណ៍ ចំនួន១៩ ៦៨៩នាក់ និង ថ្ងៃទី២៦ មានអ្នកទេសចរណ៍ ចំនួន១៩ ០៧២នាក់ ។

    លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅពេលនេះខេត្តកំពង់ឆ្នាំង បានក្លាយទៅជាខេត្តគោលដៅមួយ ដែលមានសក្តានុពលទេសចរណ៍ នារដូវបុណ្យភ្ជុំបិណ្ឌ ដោយសារខេត្តមួយនេះ មានការអភិវឌ្ឍន៍ និង មានតំបន់ទេសចរណ៍ជាច្រើនកន្លែងផងដែរ ។ ក្រៅនោះក៏មានការរួមចំណែកពីភាពល្អប្រសេីរ នៃសន្តិសុខ សុវត្តិភាព និងសន្តិភាព ដែលជាកត្តាចម្បង ។

    លោក សេង សាលី បានឲ្យដឹងថា តំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំង ដែលមានភ្ញៀវទេសចរណ៍ ទៅលេងច្រើនជាងគេ រួមានមាន ទំនប់ស្ទាក់ទឹកស្ទឹងគង្គា ទឹកធ្លាក់អន្លង់ស្វាយ ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងស្រុកទឹកផុស ទំនប់២០ឧសភា ស្ថិតក្នុងស្រុករលាប្អៀរ ទំនប់ស្ទាក់ទឹកអាចាំង តំបន់ខ្សាច់ស ស្ថិតក្នុងស្រុកបរិបូណ៌ និង មាត់ទន្លេផ្សារក្រោម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង