ប្រជា​កសិករ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ចាប់​ផ្តើម​ភ្ជួរ​រាស់​ សាប​ព្រោះ​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​

  • កំពង់ឆ្នាំង ៖ ប្រជាកសិករនៅខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមភ្ជួរាស់ សាបព្រោះជាបណ្តើរៗហើយ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់មកនោះ ។

    លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅឆ្នាំនេះ ខេត្តកំពង់ឆ្នាំង មានផែនការធ្វើស្រូវវស្សាលើផ្ទៃដី ១២២០០០ ហិកតា ។ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់មកនោះ ប្រជាកសិករ បាននាំគ្នាភ្លួរាស់ និងសាបព្រោះ ជាបណ្តើរៗហើយ ។

    លោកប្រធានមន្ទីរ បានឲ្យដឹងថា ការដាំដុះស្រូវវស្សាឆ្នាំនេះ បានលឿនជាងឆ្នាំមុន ដែលគិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រជាកសិករសម្រេចធ្វើដាំដុះបានចំនួន១១ ៣២៣ហិកតាហើយ ស្មើនឹង៩,២៨ភាគរយ លើផែនការចំនួន១២២ ០០០ហិកតា ។ ក្នុងនោះព្រោះស្រូវស្រាល​បានចំនួន៦ ៩៤៩ ហិកតា ព្រោះស្រូវកណ្តាលបាន ៨៥៤ហិកតា និងព្រោះស្រូវធ្ងន់បាន ចំនួន៣ ៥២០ ហិកតា ។

    លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា ជាមួយនឹងការងារបង្ករបង្កើនផលស្រូវវស្សា ប្រជាកសិករបានដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វបន្ថែមផងដែរដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ ឲ្យកាន់តែប្រសើរជាមុន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង