កំពង់ឆ្នាំង៖ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មាធិការទី៨ នៃព្រឹទ្ធសភា និង ជាអនុប្រធាន ទី១ នៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ រួមដំណើរជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ព្រមទាំងកាអញ្ជើញពីសំណាក់លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ទីប្រឹក្សារាជរដ្ឋាភិបាល បានអញ្ជើញចុះសាកសួរសុខទុក្ខកុមារកំព្រា កំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ។
អំណោយដែលត្រូវផ្តល់ជូននាពេលនេះ មានមី១០កេះ ទឹកត្រី ទឹកស៊ីអ៊ីវ១០យួរ អំបិល២០កញ្ចប់ ថវិកា៥១ម៉ឹនរៀល សម្រាប់មណ្ឌល និង ចែកជូនដល់កុមារកំព្រាក្នុងម្នាក់ឃីត១កញ្ចប់ និងថវិកា៣ម៉ឺនរៀល ដោយឡែក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង លោកជំទាវ បានផ្តល់ជូន អង្កចំនួន១តោន មី១០កេស ត្រីខ១កេសធំ ម៉ាស១កេស និង ភេសជ្ជៈ១០កេស ៕














