ថ្ងៃ​ដំបូង​ នៃ​យុទ្ធ​នា​ការ​ឃោស​នា​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ អាណត្តិ​ទី​៧​ គណ​បក្ស​ប្រជាជ​ន​កម្ពុជា​ខេត្ត​កំពង់​ឆ្នាំង​ ដង្ហែ​ក្បួន​ ទ្រង់​ទ្រាយ​​ធំ​​ដោយ​​មាន​អ្នក​ចូល​រួម​ជាង​៣​ម៉ឺន​នាក់​

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានធ្វើការដង្ហែក្បួនទ្រង់ទ្រាយធំ ដោយមានអ្នកចូលរួមជាង៣ម៉ឺននាក់ ។

យុទ្ធនាការឃោសនាដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករនេះ ដឹកនាំដោយសម្តេច ចៅហ្វាវាំងគង់ សំអុល សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារ
ថ្នាក់កណ្តាល ចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង, ឯកឧត្តម គុយ សុផល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង,លោកជំទាវ ជូ ប៊ុនអេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង , ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារ ថ្នាក់កណ្តាល ថ្នាក់ខេត្តនិងក្រុង ស្រុក ផងដែរ ។

អ្នកចូលរួមដង្ហែរក្បួន នៅក្នុងយុទ្ធនការឃោសនាពេលនោះ បានសម្ដែងមោទកភាព ដែលខ្លួនមានគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស និងមានថ្នាក់ដឹកនាំល្អ ដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ រីក​ចំរើនជាបបន្ដបន្ទាប់ ។ ពួកគាត់បានបន្ដថា ប្រជាពលរដ្ឋមានក្តីសង្ឃឹម និងស្នាមញញឹម ដែលកើតចេញពីស្ថិរភាព សន្តិភាព និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លោកស្រី នួន ចាន់នី ប្រធានគណកម្មការខេត្តរៀបចំការបោះឆ្នោត ( គខប ) បានឲ្យដឹងថា ខេត្តកំពង់ឆ្នាំង មានគណបក្យនយោបាយចំនួន១៤ ដែលបានចុះបញ្ជីឈ្មោះបេក្ខជន សម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧នេះ ប៉ុន្តៃនៅថ្ងៃទី១ កក្កដានេះ មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានធ្វើពិធីដង្ហែរក្បួនឃោសនា រកសម្លេងឆ្នោត ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង