អាជ្ញា​ធរ​ខេត្ត​កំពង់ឆ្នាំង​ ជំរុញ​ការ​ចាក់​វ៉ាក់​សាំង​ការ​​ពារ​ជំងឺ​កូ​វិដ​១​៩ ដូស​ជំរុ​ញ​ឬដូស​ទី​៣​ជូន​ប្រ​ជា​ព​ល​រដ្ឋ​

  • កំពង់ឆ្នាំង ៖ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា បានធ្វើការក្រើនរំលឹកដល់អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ និង មន្ត្រីដែលពាក់ព័ន្ធ ត្រូវធ្វើការជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ ដោយត្រូវចុះផ្សព្វផ្សាយតាមវិធីសាស្រ្តជាក់ស្តែងដល់តាមភូមិនិងតាមខ្នងផ្ទះ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ បានចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩ និង ដូសជំរុញ ឬដូសទី៣ តាមការកំណត់ ដូចមានក្នុងសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្ត និង ក្រសួងសុខាភិបាល ។

    ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាន៍ក្រើនរំលឹកបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីអាជ្ញាធរ និង មន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ។

     

     

    ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្ថែមទៀតថា អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និង មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ សហការពង្រឹងនិងជំរុញការអនុវត្តវិធានការ « ៣កុំ ៣ការពារ » និងវិធានការសុវត្តិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាពិសេសការពាក់ម៉ាស់ ,ការរក្សាគម្លាតសុវត្តិភាព និង ការធ្វើអនាម័យជាប្រចាំ ។

    សូមបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តកំពង់ឆ្នាំង មានទីតាំងចាក់វ៉ាក់សាំងចំនួន៤៥កន្លែង នៅក្នុងក្រុងស្រុកចំនួន៨ ក្នុងនោះស្រុកកំពង់ត្រឡាចមាន៨ទីតាំង ស្រុកសាមគ្គីមានជ័យមាន៥ទីតាំង ស្រុករលាប្អៀរមាន៩ទីតាំង ក្រុងកំពង់ឆ្នាំងមាន២ទីតាំងស្រុកជលគិរីមាន៣ទីតាំង ស្រុកបរិបូរណ៍៥ទីតាំងស្រុកទឹកផុសមាន៧ទីតាំង និង ស្រុកកំពង់លែងមាន៥ទីតាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង