២ថ្ងៃ​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ ខេត្ត​កំពង់​ឆ្នាំង ​ចុះ​រុះ​រើ​បំផ្លាញ​ចោល​របាំង​ស្បៃ​មុង​១៦​កន្លែង​ និង ​សម្រាស់​​៣២​​កន្លែង​

  • កំពង់ឆ្នាំង ៖រយះពេល២ថ្ងៃកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង បានចុះល្បាតនៅតាមដងទន្លេក្នុងភូមិសាស្ត្ររបស់ខេត្ត និងបានធ្វើការរុះរើបំផ្លាញ​ចោលរបាំងស្បៃមុង ចំនួន១៦កន្លែង និងសម្រាស់ ចំនួន៣២កន្លែង។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញរដ្ឋបាលជលផល ២ក្រុម បានសហការជាមួយកម្លាំងសហគមន៍នេសាទ និងសមត្ថកិច្ចមូលដ្ឋាន ចុះទៅកាន់ភូមិសាស្ត្រ ស្រុកបរិបូរណ៍ និងស្រុកជលគិរី ដើម្បីល្បាតឃ្លាំមើលបទល្មើសនេសាទ ដែលតែងតែកើតមាន នៅតាមតំបន់មួយចំនួន ។

    នៅក្នុងប្រតិបត្តិការណ៍ ចុះបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងចម្រុះបានប្រទះឃើញបទល្មើស ដោយសម្រេចធ្វើការរុះរើបំផ្លាញនូវរបាំងស្បៃមុង ចំនួន១៦​កន្លែង ប្រវែង៣៥០ម៉ែត្រ លូស្បៃមុង ចំនួន៦ បង្គោលចំនួន ១៥០ដើម និងចាក់លែងត្រីចម្រុះ ចំនួន៣០គីឡូក្រាម ។ជាមួយគ្នានេះកម្លាំងសមត្ថកិច្ចក៏បានរុះរើសម្រាស់ ចំនួន៣២កន្លែង ទំហ៊ំ៨ ០០០ ម៉ែត្រការ៉េ ។

    លោក លី ឡា បានឲ្យដឹងទៀតថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញរដ្ឋបាលជលផល បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ចុះទៅកាន់ភូមិសាស្ត្រ ស្រុកជលគិរី បានប្រទះឃើញ និងរុះរើបំផ្លាញចោល របាំងស្បៃមុង ចំនួន១០កន្លែង ប្រវែង៥០០ម៉ែត្រ លូស្បៃមុង ចំនួន១០ បង្គោលចំនួន ៣០០ដើមនិង​ចាក់លែងកូនត្រីចម្រុះ ចំនួន៦០គីឡូក្រាមចូលទៅក្នុងដែនទឹកធម្មជាតិវិញ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង