អភិ​បាល​ខេត្តកំ​ពង់ឆ្នាំង ចុះពិនិត្យ​ស្ពាន​ឈើ​ដែល​សាងសង់រួច​ សម្រាប់​ឆ្លង​​ទៅ​រមណីយ​ដ្ឋានទឹក​ធ្លា​ក់ថ្មក្រាល

  • កំពងឆ្នាំង៖ កាលរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយ អភិ​បាលរងខេត្ត និងក្រុមការងារ បានចុះពិនិត្យស្ថានភាពស្ពានឈើ ដែលទើបបានជួសជុលរួចរាល់ជាស្ថាពរ ដែល​អាចឲ្យ​ប្រជាព​លរដ្ឋ និង​ភ្ញៀវទេសចរណ៍ធ្វើដំណើរឆ្លងកាត់ទៅលេងរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលបានដោយសុវត្ថិភាព។
    ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរចំពោះឆន្ទៈ និងភាពម្ចាស់ការរបស់បងប្អូន​ប្រ​ជា​​ព​លរដ្ឋនៅសហគមន៍ទេសចរណ៍ទឹកធ្លាក់ថ្មក្រាល និងមន្ត្រីឧទ្យានុរក្សប្រចាំការនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិត​ក្នុង​​ភូមិកោះខ្ទម្ព ឃុំជៀប ស្រុកទឹកផុស និងអាជ្ញាធរ កងកម្លាំងនៅមូលដ្ឋានទាំងអស់ ដែល​បានរួមកម្លាំង​គ្នាជួសជុលឡើងវិញស្ពាន​ឈើសម្រាប់ឆ្លងបណ្ដោះអាសន្ន ទៅកាន់រមនីយដ្ឋានទឹកធ្លាក់ថ្មក្រាល ដែលត្រូវបានជំនន់ទឹកភ្លៀង​ហូរកាត់ផ្ដាច់កាលពី​ពេល​​កន្លង​ទៅនេះ។
    ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារក៏បានបន្តចុះពិនិត្យមើលដំណើរការសាងសង់ទំនប់ចាក់ទឹម នៅតំបន់​នោះ​ផងដែរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង