ប្រជា​ពលរដ្ឋ​១៥​គ្រួសារ​ ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ និង​គ្រួសារ​ សព​ ស្លាប់​​ដោយ​សារ​លង់​ទឹក​នៅ​ក្នុង​ស្រុកសាម​គ្គីមាន​ជ័យ​ទទួល​ បាន​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ សាខា​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានចាត់ឲ្យលោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា និងលោកពេជ្រ កែវមុនី អភិបាលរងខេត្ត ចុះសួរសុខទុក្ខ និង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងភូមិត្រពាំងទន្លាប់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ និងគ្រួសារសព ដែលបានស្លាប់ដោយសារលង់ទឹក នៅក្នុងហេតុការណ៍ នៃគ្រោះទឹកជនន់នេះផងដែរ ។

    អំណោយដែលត្រូវចែកជូន ក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ឃីត១កញ្ចប់( មុង ១ ភួយ១ សារុង១ ក្រមា១ ) និង ថវិកាមួយចំនួន ។ ដោយឡែកគ្រួសារសព ដែលស្លាប់ដោយសារលង់ទឹក ទទួលបាន អង្ករ៥០គីឡូក្រាម,មី២កេស, ត្រី ២យួរ ទឹក ក្រូច ២កេស ទឹក សុទ្ធ ២កេស និងថវិកា មួយ ចំនួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង