មនុស្ស ៥​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់​ខ្លួន​ ក្នុង​ករណី​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​

  • កំពង់ឆ្នាំង ៖ មនុស្ស៥នាក់ ត្រូវកម្លាំងជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំង កងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប ធ្វើការឃាត់ខ្លួនក្នុងខណៈដែលពួកគេកំពុងប្រព្រឹត្តបទល្មើសនេសាទជាក់ស្តែង ។

    ការឃាត់ខ្លួនមនុស្សទាំង៥នាក់នេះ ធ្វើឡើងកាលពីថ្ងៃទៅ២៣ ខែមិនា ឆ្នាំ២០២៥ នៅត្រង់ចំណុច ត្រសេះចោះ ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្នុងខណៈពេលដែលពួកគេកំពុងហ៊ំសម្រាស់ចាប់ត្រី ដែលច្បាប់ត្រូវហាមឃាត់ ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងពេលឃាត់ខ្លួនជនល្មើសនេសាទទាំង​៥នាក់នេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមាន កាណូតបាឡាស្មាច់ ចំនួន២គ្រឿង ម៉ាស៊ីនខ្សល់២គ្រឿង និងអួន១វង់ ប្រវែង១៤០ម៉ែត្រ ទទឹង៥ម៉ែត្រ និងក្រឡា៣ហ៊ុន ។

    ជនទាំង៥នាក់ដែលត្រូវឃាត់ខ្លួន កំពុងសាកសួរធ្វើកំណត់ហេតុ និងត្រូវចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង