កំពង់ឆ្នាំង ៖ ថ្ងៃនេះរដ្ឋបាលខេត្តកំពង់ ឆ្នាំង បានចេញសេចក្តីប្រ កាសព័ត៌មាន ស្តីពីការ បន្តរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ តាម រយៈការធ្វើតេស្តរហ័សចំនួន៦០នាក់ ខណៈអ្នកជំងឺបាន ជាសះស្បើយចំនួន១១នាក់ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវីដ-១៩ ទាំង៦០នាក់នេះជាអ្នករស់នៅក្នុងក្រុងកំពង់ឆ្នាំងចំនួន៦នាក់ ស្រុកកំពង់ត្រឡាច៣នាក់ ស្រុកជលគិរី២នាក់ ស្រុកបរិបូរណ៍៣នាក់ ស្រុករលាប្អៀរ១០នាក់ ស្រុកសាមគ្គីមានជ័យ៣នាក់ និង ស្រុកកំលែងច្រើនជាងគេ ចំនួន៣៣នាក់ ។
ដោយការរកឃើញអ្នកវិជ្ជមាន ជាបន្តបន្ទាប់នោះ អាជ្ញាធរស្រុកកំពង់លែង បានសម្រេចបិទខ្ទប់ជាបណ្តោះ អាសន្នភូមិមួយក្នុងឃុំប្រឡាយមាស គឺភូមិក្រងផ្តិល ដើម្បីធានាដល់ប្រសិទ្ធភាព នៃការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ១៩ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នក វិជ្ជមាន កូវីដ-១៩ ទាំង៦០នាក់នក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្ យឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ” ។
សូមបញ្ជាក់ថា គិតថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ឆ្នាំងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន២៤៤៩នាក់, អ្នកជាសះស្បើយសរុបចំនួន២០០៣នាក់, ស្លាប់សរុបចំនួន៦៣នាក់ ៕












