មន្ត្រី​​ពេទ្យ​សត្វ​ខេត្ត​កំពង់​ឆ្នាំង​ ចុះ​ផ្សព្វ​ផ្សាយ​និង​ធ្វើ​ជីវៈ​សុវត្ថិ​ភាព​ ក្រោយ​ពី​មាន​ប្រជា​ពល​រដ្ឋ​​​​ ២នាក់​​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តា​សាយ​បក្សី​នៅ​ខេត្ត​ស្វាយ​​រៀង​និង​ព្រៃ​វែង​

  • កំពង់ឆ្នាំង ៖ ក្រោយពីមានករណីប្រជាពលរដ្ឋ២នាក់ នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានធ្វើយុទ្ធនាការ ចុះផ្សព្វផ្សាយ និងធ្វើជីវៈសុវត្តិភាព ( បាញ់ថ្នាំសម្លាប់មេរោគ )ដើម្បីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ។


    លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល បានឲ្យដឹងថា នៅថ្ងៃទី១១តុលានេះ មន្ត្រីបសុពេទ្យបានចុះផ្សព្វផ្សាយ និងជីវៈសុវត្តិភាព នៅស្រុកកំពង់ត្ររឡាច ស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកបរិបូរណ៍ ហើយនៅថ្ងៃទី១២ តុលា ចុះធ្វើនៅក្រុងកំពង់ឆ្នាំង ។

    លោក ក្រឹង សំអាត បានឲ្យដឹងថា យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ និងអ្នកទិញបក្សី និងស៊ុតបក្សី បានចំនួន៤៣កន្លែង ធ្វើជីវៈសុវត្តិភាព ( បាញ់ថ្នាំសម្លាប់មេរោគ ) នៅតាមកសិដ្ឋានចិញ្ចឹមបក្សី កន្លែងស្តុក ទិញ លក់ និងកន្លែងពិឃាត បាចំនួន៣៩កន្លែង ព្រមទាំងបិទខិតប័ណ្ឌ ចែកខិតប័ណ្ឌ នៅតាមទីសាធារណៈ បានចំនួន១៥៧កន្លែងផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង