កំពង់ឆ្នាំង ៖ អ្នកជំងឺកូវិដ១៩ចំនួន២នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ និង មនុស្សចំនួន១៥នាក់ទៀត ត្រូវបានរកឃើញឆ្លងថ្មី តាមរយះការធ្វើតេស្តរហ័ស( Rapid Test ) ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ ។
ក្នុងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវិដ១៩ ដែលទើបនឹងរកឃើញថ្មី ទាំង១៥នាក់
នេះ ជាកម្មករ កសិករ អ្នកសារព័ត៌មាន បុគ្គលិកមីក្រូហិរញ្ញវត្ថុ គ្រូបង្រៀន និង សិស្ស ។
ដោយឡែកអ្នកជំងឺ២នាក់ ដែលបានមរណ:ភាព ដោយសារជំងឺកូវិដ១៩ ១.ឈ្មោះពៅ ស៊ីថាន ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ២.ឈ្មោះឃុត យ៉ុម ភេទស្រី អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវិដ១៩ ខាងលើក្នុងរយះពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅ
ជិតបំផុត ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន២ ៧៣១នាក់ អ្នកជំងឺជាសះស្បើយចំនួន២ ២៥០នាក់ ស្លាប់ចំនួន៧៧នាក់ និង កំពុងសម្រាកព្យាបាលចំនួន៤០៤នាក់ ៕











