យក​បន្តោង​ខ្សែ​ក​ក្លែងក្លាយ​បន្លំ​ជា​គ្រឿង​អលង្ការ​មាន​តម្លៃទៅបញ្ចាំ ​ម្ចាស់​ដឹង​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​ខ្លួន

  • កំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ ខ្លួនបន្ទាប់ពីម្ចាស់ហាងប្តឹងសមត្ថកិច្ចក្រោយពីជនសង្ស័យរូបនេះ​យកគ្រឿង​អលង្គការក្លែងក្លាយយកមកបញ្ចាំ កាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី២៤ ខែឧសភា នៅភូមិតាំងគ្រង ឃុំ​ក្រាំង​ល្វា ស្រុក​សាម​គ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែល​ត្រូវឃាត់​ខ្លួន​នេះមាន​ឈ្មោះ​ ប៉ិច ភារ: ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​ជុំទាវ​ជ្រែង​ ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយឡែកម្ចាស់ទីតាំងបញ្ចាំមានឈ្មោះអ៊ិត សារឹម ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិតាំង​គ្រង ឃុំក្រាំ​ង​ល្វា ស្រុកសាម​គ្គី​មាន​ជ័យ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង