ដើម្បីរួមចំណែកចូលរួមដោះស្រាយបញ្ហាកកស្ទះសំរាមក្នុងរាជធានីភ្នំពេញ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញឡានបែនដឹកដីជាង១០០គ្រឿងដឹកប្រមូលសំរាម ជាពិសេសក៏មានវត្តមានរបស់លោកឧកញ៉ា ចុះប្រមូលដោយផ្ទាល់ជាមួយកម្មករ ពាក់ស្បែកជើងផ្ទាត់នៅតាមដងផ្លូវនានា យ៉ាងសាមញ្ញផងដែរ។
រថយន្តបែនដឹកដីជាង១០០គ្រឿងនោះ ត្រូវបានគេដឹងថា បានធ្វើប្រតិបត្តិការបានចំនួន២ថ្ងៃហើយ ដែលបច្ចុប្បន្នកំពុងតែសម្រុក ដឹកចេញពី ផ្សារនាគមាស ផ្សារកាណាស៊ីធី ព្រមទាំងទីតាំងប្រឈមជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ។
អ្វីដែលជាការចាប់អារម្មណ៍នោះ ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២០នេះ គឺជាថ្ងៃខួបកំណើត គម្រប់៣៣ឆ្នាំរបស់លោកឧកញ៉ាតែម្ដង ។ ជាមួយគ្នានោះដែរ លោក ឧកញ៉ា ក៏បានផ្ដាំផ្ញើទៅបងប្អូនទាំងអស់ក្នុងរាជធានីភ្នំពេញ សូមមេត្តាយោគយល់និងអធ្យាស្រ័យជុំវិញបញ្ហាសំរាមនេះ សាលាក្រុងកំពុងប្រឹងប្រែងណាស់បញ្ហានេះ ហើយក្រុមហ៊ុនឡេងណាវ៉ាត់ត្រាគ្រុប និងជួយស្វែងរកដំណោះស្រាយក្នុងការប្រមូលឲ្យបានល្អបំផុតទៅតាមដែលអាចធ្វើបាន ។