ឯកឧត្តម អ៊ុក រ៉ាប៊ុន ជំរុញមន្ត្រីរាជការក្នុងខេត្តកំពង់ឆ្នាំង ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព

  • កំពង់ឆ្នាំង ៖ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ជាប្រធានក្រុមការងារ របស់​រាជ​រដ្ឋា​ភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង​ បានជំរុញទៅកាន់មន្ត្រីជំនាញនិងអាជ្ញាធរនៅក្នុង​​ខេត្តកំពង់ឆ្នាំង ឲ្យ​បង្កើន​​ការយកចិត្តទុក​ដាក់​ក្នុង​ការ​បម្រើ​សេវាសាធារណៈ​ និង រួម​សហ​ការ​គ្នា​ដោះស្រាយ​បញ្ហា​ប្រ​ឈមជូន​ប្រជា​ព​លរដ្ឋនៅ​គ្រប់​មូល​ដ្ឋានឲ្យ​មាន​ប្រសិទ្ធ​ភាព ។

    ការជំរុញរបស់ឯកឧត្តមដូចនេះ​បានធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារ​និងលើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​របស់​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាលចុះមូល​ដ្ឋាន​​ខេត្ត​កំពង់​ឆ្នាំង កាល​ពីព្រឹក​ថ្ងៃទី១​០ ខែ​កុម្ភះ ​ឆ្នាំ២០​២០​ ។

    ឯកឧត្តម បានប្តថា ការផ្តល់សេវាសាធារណៈ​​ ជូនប្រជាពល​រដ្ឋគឺត្រូវធ្វើ​ស្រប​​តាមអភិ​ក្រម​ធ្វើ​អោយ​បាន ធ្វើ​អោយ​លឿន​ និង ធ្វើ​ឲ្យ​មាន​ប្រសិទ្ធ​ភាព សំដៅ​ធ្វើឲ្យ​ប្រជាពលរដ្ឋមានការ​ទុកចិត្ត ជឿជាក់​និងគាំទ្រ​រាជរដ្ឋាភិបាល ​។

    គួរបញ្ជាក់ថា កិច្ច​ប្រជុំបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្តរ​បស់​ក្រុមការងារ​រាជរដ្ឋា​ភិបាល​ចុះមូលដ្ឋាន នាព្រឹក​មិញនេះ ធ្វើឡើង​ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី ៤ របស់​រាជរ​ដ្ឋា​ភិបាល​កម្ពុជានៅខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង