កំពង់ឆ្នាំង៖ ឯកឧត្តមអម សុភា ប្រធា នគណ:កម្មធិការសាខាកាកបាទកម្ពុជាខេត្តកំពង់ឆ្នាំង បានណែនាំដល់ប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និង វិធានការ៣កុំ៣ការពារ ទាំងអស់គ្នាឲ្យបានត្រឹមត្រូវដើម្បីទប់ស្កាតការឆ្លង រាលដាល នៃជំងឺកូវិដ.១៩ ។ ការណែនាំរបស់ឯកឧត្តមដូចនេះ បាធ្វើឡើងនៅក្នុងឱកាស ដឹកនាំក្រុមការងារមានចុះទៅអប់រំផ្សព្វផ្សាយអំពីវិធានការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវិដ.19 ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១ ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានមានប្រសាសន៍ថា ជំងឺកូវិដ.19 ជាជំងឺដ៏កាចសាហាវ ដែលកំពុងឆ្លងរាលដាលគួរឲ្យព្រួយបារម្ភ ដើម្បីការពារទប់ស្កាត់និងបង្ការ នៃការចម្លងជំងឺនេះ សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវថែរក្សាសុខភាព មានអនាម័យ និង ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាល ឲ្យបានត្រឺមត្រូវ ។ ប្រសិនបើមានអាការ:មិនស្រួល ដូចជាក្តៅខ្លួន ក្អក ឈឺបំពង់ក ហត់ឬពិបាកដកដង្ហើម ត្រូវរាយការណ៍ទៅអាជ្ញាធរ និង ស្វែងរកសេវាសុខាភិបាលរបស់រដ្ឋឬហៅទូរស័ព្ទទៅកាន់លេខ១១៥ ដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ។

ឯកឧត្តមអម សុភា ក៏បានស្នើដល់មន្ត្រីអាជ្ញាធរនៅគ្រប់មូលដ្ឋាន ត្រូវបន្តចុះផ្សព្វផ្សាយ បញ្ជ្រាបព័ត៌មាន និង អប់រំដល់ប្រជាពលរដ្ឋ ឲ្យបានយល់កាន់តែច្បាស់បន្ថែមទៀត អំពីវិធានការ ការពារ ទប់ស្កាត់ ជំងឺកូវិដ.19 ៕












