ខណ្ឌរដ្ឋបាល​ជល​ផល​ខេត្ត​​កំពង់​ឆ្នាំង បង្ហាញ​លទ្ធ​ផល​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ

  • តាម​លទ្ធ​ផល​​នៃប្រតិបត្តិ​ការ​បង្ក្រាប​​បទល្មើស​​នេសាទ​រ​បស់ខណ្ឌរដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ នៅថ្ងៃ​ទី​១៨ ខែកុម្ភៈ​នេះ បង្ហាញ​ថា​ កម្លាំងចម្រុះបានបង្រ្កាបសម្រាស់ចំនួន​ ១០កន្លែង ស្មេី​៥០០ម៉ែត្រការ៉េ ​បែកសម្រាស់​ចំនួន ៦០០​មែក​ របាំងស្បៃមុង​ចំនួន​៣១​កន្លែង​​ ​ប្រវែង ១០៧០ម៉ែត្រ​ បង្គោល​៥០០​ដេីម លប​លូ ៣៣​មាត់ និង​ចាក់ត្រី​ចម្រុះ​ក្នុង​ដែន​នេសាទ​វិញ៣០​គីឡូក្រាម។

    ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងទៀតថា ប្រតិបត្តិការនៅថ្ងៃទី១៨ កុម្ភៈនេះ បាន​ប្រើប្រាស់​កំលាំង​២៩នាក់ និង​កាណូត​០៦គ្រឿង និងម៉ូតូ១១គ្រឿង​ ដោយបាន​បែង​ចែកជា​២ក្រុម​ ​។ ក្នុងនោះ​​ក្រុមទី១៖ សហការ​ជាមួយ​សហគមន៍​នេសាទ​ពោធិ៍​សែនជ័យ សហគមន៍នេសាទច្រណូកសែនជ័យ ​ចុះប្រតិបត្តិ​ការ​ក្នុងភូមិសាស្ត្រ ​ឃំុច្រណូក និង​នៅ​ក្នុងភូមិសាស្ត្រ ឃំុ​ពោធ៍​​ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងក្រុមទី២៖ សហការ​ជា​មួយ សហគមន៍​នេសាទ​ភូមិស្វាយ​រំពារ​សែនជ័យ ភូមិ​ពាម​ឆ្កោក​ ភូមិ​អន្លង់​មេត្រី​សែនជ័យ ​ចុះប្រតិ​បត្តិ​ការ​ នៅចំណុច​ព្រែកស្ដីដកគង ភូមិ​ជេីងគ្រួស ឃុំ​ស្វាយរំពារ ស្រុកកំពង់លែង ខេត្ត​កំពង់ឆ្នាំង។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង