ករណី​ឆេះ​ស្លាប់​មនុស្ស​ចំនួន​៥​នាក់​ នៅ​ស្រុក​បរិបូណ៌​ ជា​ករណី​ឃាត​កម្ម​ ខណៈ​បុរស​ជា​ប្តី​ និងឪពុក​របស់​ជនរង​គ្រោះ​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

  • កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៏ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បុរសម្នាក់ត្រូវជាប្តី និងឪពុករបស់ជនរងគ្រោះដែលស្លាប់ក្នុងករណីអគ្គីភ័យនៅក្នុងស្រុកបរិបូណ៌ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

    លោកឧត្តមសេនីយ៏ត្រី អៀរ ប៊ុនធឿន បានបន្ថែមថា ករណីអគ្គីភ័យដែលបង្កអោយក្មេងចំនួន៤នាក់ និង ម្តាយបាត់បង់ជីវិតកាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ជាករណីឃាតកម្ម។

    គួរំលឹកថា នៅយប់ម៉ោង៨និង៤០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១នេះ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះមួយខ្នងនៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រគុណនឹង១២ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសី ។

    បើយោងតាមការបញ្ជាក់ពីមន្ត្រីអាធរមូលដ្ឋានបានដឹងថា ផ្ទះដែលឆេះនេះជាផ្ទះរបស់ឈ្មោះនន់ សារ៉េត រស់នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យឆេះអស់ទាំងស្រុង និង ស្លាប់មនុស្សចំនួន៥នាក់ ។

    ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យ ដែលឆាបឆេះផ្ទះខាងលើនេះបានប្រើប្រាស់រថយន្តចំនួន៣គ្រឿង របស់អធិការនគរបាលស្រុកបរិបូណ៌ ប្រើប្រាស់ទឹកអស់៣រថយន្តទើបបានរលត់ទាំងស្រុង៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង