ប៉ូលីស​ចរាចរណ៍​ផ្លូវទឹក​ខេត្ត​កំពង់​ឆ្នាំង​ចុះ​ផ្សព្វ​ផ្សាយ​ ណែនាំ​ដល់​ម្ចាស់​ជល​យាន​យន្ត ​និង​ម្ចាស់​ទូក​ដឹក​អ្នក​ដំណើរ​

  • កំពង់ឆ្នាំង ៖មន្ត្រីប៉ូលីសចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយ ណែនាំដល់ម្ចាស់ជលយានយន្ត និងទូកដឹកចម្លងអ្នកដំណើរ នៅចំណុចភូមិចុងកោះ និងភូមិកណ្តាល ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

    នៅក្នុងឳកាសចុះទៅផ្សព្វផ្សាយនោះ មន្ត្រីនគរបាលចរាចរណ៍ផ្លូវទឹក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានកំណត់ឲ្យម្ចាស់ជលយានយន្ត និងទូកដឹកចម្លងអ្នកដំណើរទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់នាវា ឬទូកចម្លងកែឆ្នៃខុសលក្ខណៈបច្ចេកទេស,មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង,មុនចេញដំណើរត្រូវមានឧបករណ៍សង្គ្រោះដូចជា ពោងសង្គ្រោះ ម៉ាស៊ីនបូមទឹក បំពង់ពន្លត់អគ្គីភ័យ ហើយអ្នកដំណើរទាំងអស់ត្រូវតែពាក់អាវពោងទាំងអស់គ្នា និងមិនត្រូវដាក់សម្ភារៈ ឬទំនិញផ្សេងៗ និងមនុស្សលើសចំណុះឡើយ ។

    ចំពោះកាណូតដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ត្រូវទៅបំពេញបែបបទនៅមន្ទីរសាធារណៈការ និងដឹកជញ្ជូនឲ្យបានត្រឹមត្រូវតាមលក្ខណៈច្បាប់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង