ខេត្ត​កំ​ពង់​ឆ្នាំង​ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​​​១៩​ ចំ​នួន​១៣​នាក់​បន្ថែម​ទៀត​ ខណៈ​អ្នក​ជា​សះ​ស្បើយ​ថ្មី​មាន​ចំ​នួ​ន​៤​នាក់​

  • កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២១នេះ បានបន្តប្រកាសពីការរកឃើញមនុស្សចំនួន១៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ។ក្នុងនោះស្រុករលាប្អៀរ ០១នាក់ ស្រុកកំពង់ត្រឡាច ០៧នាក់ និងស្រុកសាមគ្គីមានជ័យ ០៥នាក់។

    អ្នកវិជ្ជមានកូវិដ.១៩ ខាងលើបានដាក់ឲ្យ សម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែន កំពង់ត្រឡាច ។

    គួរបញ្ជាក់ថា ក្នុង”ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំង បាន រក ឃើញ អ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ២៤៦នាក់។ ក្នុងនោះមាន អ្នក ជា សះ ស្បើយសរុប ៤៩នាក់ កំពុងសម្រាកព្យាបាលសរុបចំនួន ១៩៤នាក់ និងអ្នកស្លាប់ ចំនួន៣នាក់។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង