ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានជម្រុញអោយអាជ្ញាធរមូលដ្ឋានទាំងអស់នៅក្នុងខេត្ត ត្រូវបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ការជម្រុញនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។
ឯកឧត្តម អភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ឆ្នាំង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈ ការរក្សាបាននូវសន្ដិសុខ សុវត្ថិភាពល្អប្រសើរជូនដល់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ៕