បើយោងតាមការបញ្ជាក់ពីលោក ង៉ាន់ សារី អធិការស្រុកបាទី បានឲ្យដឹង នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩ព្រឹកនេះ កម្មករ កម្មការិនី នៅរោងចក្រ វូណាមី ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី បានបន្តដួលសន្លប់ចំនួន ៥៣នាក់ទៀត ហើយក្រោយរោងចក្រ នៅតែបន្តឲ្យកម្មករចូលធ្វើការនៅព្រឹកនេះ បន្ទាប់ពីថ្ងៃម្សិលមិញ មានកម្មករកម្មរិនី ជាង ៤០នាក់បានដួលសន្លប់ ។
ចំពោះការដួលសន្លប់នេះ អាជ្ញាធរនិងមន្ត្រីជំនាញនូវមិនទាន់រកមូលហេតុច្បាស់នៅឡើយទេ ដោយសន្និដ្ឋានជំហ៊ានដំបូងថា ការដួលសន្លប់នេះគឺជាការតក់ស្លត់និងមានអារម្មណ៍ភ័យរបស់កម្មការិនី ។
បច្ចុប្បន្នក្រុមកម្មករ កម្មការិនី ដែលដួលសន្លប់នេះត្រូវបាន អាជ្ញាធរស្រុកបាទី បានដឹកបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងមណ្ឌសុខភាពត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ៕

