កំពង់ឆ្នាំង៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យមើលដំណើរការរៀបចំទីទួលសុវត្ថិភាព ដែលមានទីតាំង ស្ថិតនៅខាងមុខវត្តទេពធីតារាម ហៅវត្តយាយទេព ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានអោយដឹងថា ទីទួលសុវត្ថិភាពនេះ គឺជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលបានរៀបចំសម្រាប់ធ្វើជាទីតាំងជម្លៀសប្រជាពលរដ្ឋ នៅពេលមានគ្រោះទឹកជំនន់កើតឡើងជាយថាហេតុ ៕